អ្នកនៅទីនេះ

ប្រវត្តរបស់មន្ទីរពិសោធន៍៖ ម៉ាកដែលមានទស្សនៈវែងឆ្ងាយ និងសប្បុរសធម៌
ម៉ាកផលិតផល BIODERMA តែងតែរក្សាភាពស្មោះត្រង់ចំពោះទស្សនៈរបស់ខ្លួន ដោយដើរតាមសភាវគតិរបស់ខ្លួន និងការពារដួងព្រលឹងនៃភាពម្ចាស់ការររបស់ខ្លួន។ មន្ទីរពិសោធន៍នេះបានថែរក្សាមហិច្ចតាប្រកបដោយភាពស្មោះត្រង់របស់ខ្លួនក្នុងការស្វែងយល់ពី ជីវសាស្ត្ររបស់ស្បែក និងចំណង់ចង់កែលម្អ និងចូលរួមក្នុងការរុករករបកគំហើញថ្មីៗទាក់ទងនឹងការថែរក្សាស្បែក ដោយចេញឆ្ងាយពីទស្សនៈគ្មានភស្តុតាងច្បាស់លាស់ និងគោលការណ៍ឯកតោភាគី។
អ្នកឪសថសាស្ត្រ និងគំនិតមួយ
អ្វីៗទាំងអស់ចាប់ផ្តើមឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជាមួយនឹង ជៀន ណូអែល ថូរែល (Jean-Noël Thorel) ជាអ្នកត្រួសត្រាយផ្លូវឪសថសាស្ត្រម្នាក់ ដែលបានលើកឡើងពីដំណោះស្រាយថ្មីស្រឡាងមួយចំពោះការថែរក្សាសុខភាពស្បែក និងកែសម្ភស្ស នៅពេលដែលគាត់បានពិភាក្សាយ៉ាងស្អិតរមួតជាមួយអ្នកជំនាញៗលើពិភពលោកខាងផ្នែកជីវសាស្ត្រ និងស្បែក។ គាត់បានបង្កើតប៉ាតង់ដំបូងបំផុតរបស់គាត់ និងបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទស្សនវិស័យរបស់ BIODERMA គឺជីវសាស្ត្រយកទៅប្រើប្រាស់ក្នុងផ្នែកថែរក្សាស្បែក។
1977, ការឆ្នៃប្រឌិតដំបូងបំផុតបានកើតឡើង
ដោយជានិម្មិតរូបនៃយុទ្ធសាស្ត្រការឆ្នៃប្រឌិតរបស់ BIODERMA សាប៊ូកក់សក់ Nodé ជាផលិតផលដំបូងបំផុតដែលបានដាក់លក់លើទីផ្សាក្នុងស្រុុក និងទីផ្សាពីភពលោក ហើយបន្ទាប់មកត្រូវបានការឆ្នៃប្រឌិតផលិតផលផ្សេងៗទៀតរបស់BIODERMA យកគំរូតាម។ ឈ្មោះ Nodé មកពីពាក្យថា Non-Detergence (គ្មានសារធាតុមេសាប៊ូ) ហើយមិនដើរតាមការផលិតសាប៊ូដើម។ ហេតុដូច្នេះហើយវាជាសាប៊ូកក់សក់ដំបូងបំផុតដែលអាចសម្អាតសក់ ដោយមិនធ្វើអោយខូចសក់។ ប៉ាតង់ផលិតផលនេះគោរពតាមសរីរវិទ្យានៃឬសសក់ និងរក្សាស្រទាប់លីពីតនៃសសៃសក់ និងលលាដ៏ក្បាល។ ដោយផ្តល់នូវភាពទន់ជាងមុន និងភាពស៊ំាជាងមុន ផលិតផលដើម និងអំបូរផលិតផលNodé ទាំងអស់ទទូលបានភាពជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។
ចាប់តាំងពីឆ្នាំ1985, ការឆ្នៃប្រឌិតប្រកបដោយថាមពល ជាមួយនឹងអ្នកជំនាញខាងសុខភាព
៨ឆ្នាំបន្ទាប់ពីផលិតផលដំបូងបានដាក់លក់លើទីផ្សានៅតាមឪសថស្ថាននានា ម៉ាកផលិតផលមួយនេះបានអភិវឌ្ឍផលិតផលពិតៗមួយស្រឡាយ ដោយមានការសហការយ៉ាងស្អិតរមួតជាមួយនឹងអ្នកជំនាញខាងស្បែក។ ដោយប្រើប្រាស់វិធីសាស្ត្រជីវសាស្ត្រចំពោះស្បែកដូចគ្នា BIODERMAតែងតែទទួលយកការរំពឹងទុករបស់វេជ្ជបណ្ឌិត ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួន និងទទួលយកតម្រូវការរបស់វេជ្ជបណ្ឌិតដើម្បីអភិវឌ្ឍរូបមន្ត និងការផលិត។ រហូតមកដល់សព្វថ្ងៃនេះ ការងារសហការបែបនេះបានធានានូវភាពត្រឹមត្រូវនៃការឆ្នៃប្រឌិតថ្មីៗរបស់BIODERMA សម្រាប់ទទួលបានប៉ាតង់ថ្មីៗ។ នៅក្នុងពេលជាមួយគ្នានេះដែរ ទំនាក់ទំនងយ៉ាងជិតស្និតត្រូវបានបង្កើតឡើងជាមួយនឹងឪសថស្ថាននានា ហេតុដូច្នេះហើយឪសថស្ថានទាំងនោះអាចផ្តល់មតិយោបល់ល្អៗពីផលិតផល និងពីរបៀបដែលផលិតផលទាំងនោះត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់។
នៅក្នុងឆ្នាំ1992 មន្ទីរពិសោធន៍BIODERMA បានក្លាយជាមន្ទីរពិសោធន៍ស្វយ័ត ដើម្បីរក្សាសេរីភាពនៃសកម្មភាព និងយុត្តិសាស្ត្ររបស់ខ្លួន។ ជៀន ណូអែល ថូរែល (Jean-Noël Thorel) ដែលជាស្ថានិករបស់ម៉ាកផលិតផលនេះ បានប្រមូលក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រដែលមានទស្សនវិស័យដូចគ្នា និងមានចំនូលចិត្តផ្នែកជីវសាស្ត្រ ដែលមានគោលបំណងចង់អភិវឌ្ឍផ្នែកថែរក្សាស្បែក មកធ្វើការជាមួយនឹងគាត់។
1992, សម័យកាលនៃការឆ្នៃប្រឌិតសំខាន់ៗ
"ពួកយើងជាអ្នកបង្កើត នៅក្នុងជំនាញរបស់ពួកយើង៖ ស្បែក ជីវសាស្ត្រ និងការថែរក្សាស្បែក។ ទស្សនវិស័យរបស់ពួកយើង ដែលជាផ្លូវដែលពួកយើងដើរ គឺខុសពីអ្នកដទៃ ពីព្រោះពួកយើងមិនត្រឹមតែកែតម្រូវភាពមិនប្រក្រតីនៃស្បែកប៉ុណ្ណោះទេ តែពួកយើងថែមទាំងមានគោលបំណងចង់ការពារធនធានរបស់ស្បែក និងអនុញ្ញាតិអោយស្បែកអាចសម្របតាមបរិយាកាសនៅជុំវិញខ្លួន និងសម្របតាបែបបទនៃការរស់នៅ នៅក្នុងរយៈពេលមួយ។ មធ្យោបាយដែលពួកយើងធ្វើនេះ ពិតជាមានសារសំខាន់ដូចគ្នាទៅនឹងរឿងដែលពួកយើងធ្វើដែរ។ វត្តមានរបស់ពួកយើង ទំនាក់ទំនងរបស់ពួកយើងជាមួយនឹងអ្នកដទៃ គឺអាស្រ័យលើហេតុផលដ៏សំខាន់មួយនេះហើយ។" ម៉ាកផលិតផលនេះនៅតែត្រូវបានដឹកនាំដោយទស្សនៈវិស័យរបស់ ជៀន ណូអែល ថូរែល (Jean-Noël Thorel)ដដែល។ រាល់ការឆ្នៃប្រឌិតទាំងអស់របស់ BIODERMA ចាប់ផ្តើមឡើងពីស្បែក ដំណើរការរបស់វា និងជីវសាស្ត្ររបស់វា។ ចាប់តាំងពីកកើតឡើង ហើយនិងចាប់តាំងពីទសវត្សរ៍ឆ្នាំ1990មក មន្ទីរពិសោធន៍នេះបានរៀបចំផលិតផលគោល ដោយពឹងផ្អែកលើការឆ្នៃប្រឌិតជាគន្លឹះ ដែលបានផ្តល់នូវជម្រើសថ្មីៗដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកនៃ អ្នកជំនាញថែរក្សាស្បែក និងតម្រូវការនៃអ្នកជំងឺរបស់ពួកគេ។ ការឆ្នៃប្រឌិតទាំងនេះគ្របដណ្តប់លើផ្នែក ស្បែកងាយនឹងប្រតិកម្ម ស្បែកសំបូរជាតិខ្លាញ់ ស្បែកស្ងួត ស្បែកខ្វះសំនើម ការការពារពីពន្លឺព្រះអាទិត្យ សក់ និងការកកើតឡើងវិញនៃកោសិកា។
2001, ចូលក្នុងទីផ្សាពិភពលោក
ការបើកអោយដំណើរការនូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសអ៊ីតាលី ក្នុងឆ្នាំ2001 ជាចំនុចចាប់ផ្តើមនៃការនាំសកម្មភាពរបស់មន្ទីរពិសោធន៍ BIODERMA ដែលបានចាប់ផ្តើមដំណើរការនៅក្នុងទសវត្សរ៍ឆ្នាំ1990 ទៅកាន់ឆាកអន្តរជាតិ។ ការកែប្រែទំហំទីផ្សែបែបនេះត្រូវបានធ្វើឡើងជាចាំបាច់ដើម្បីឆ្លើយតបទៅនឹងឆន្ទៈចង់នៅអោយកៀកនឹងភាពពិតនៅក្នុងទីផ្សា។ កម្មវត្ថុគឺ៖ ចង់ស្វែងយល់ពីការរំពឹងទុករបស់អ្នកថែទាំស្បែក ឪសថការី និងអ្នកជំងឺរបស់ពួកគេ ដែលមានភាពខុសគ្នាយ៉ាងខ្លាំងពីប្រទេសមួយទៅប្រទេសមួយទៀត។ ពួកយើងគោរពតាមភាពខុសៗគ្នានៃទីតាំងភូមិសាស្ត្រ វប្បធម៌ និងសរីរសាស្ត្រ ហើយពួកយើងព្យាយាមសម្របខ្លួនទៅនឹងការអនុវត្តន៍របស់អ្នកជំនាញសុខភាពនៅជុំវិញពិភពលោក។ មន្ទីរពិសោធន៍BIODERMA មានវត្តមាននៅជាង100ប្រទេស ក្នុងពេលសព្វថ្ងៃនេះ តាមរយៈរូបភាពជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ស្តង់លក់ផលិតផល មជ្ឈមណ្ឌលសមាគមន៍ស្រាវជ្រាវ ដៃគូរឯកជន និងសកលវិទ្យាល័យ។
2009, ការប្តេជ្ញាចិត្តចូលរួមចំណែកនៅក្នុងសង្គម
នៅក្នុងខែវិច្ឆិកា ឆ្នាំ2009 មន្ទីរពិសោធន៍BIODERMA បានអនុវត្តយុទ្ធនាការដោយផ្តោតលើការចូលរួមក្នុងសកម្មភាពសង្គមជាលើកដំបូងនៅក្នុងភាគខាងជើងប្រទេសវៀតណាម។ ចាប់តាំងពីពេលនោះមក មន្ទីរពិសោធន៍នេះបានធ្វើយុទ្ធនាការមួយសេរី នៅក្នុងប្រទេសវៀតណាម និងកម្ពុជាដោយមានជំនួយពីក្រុមគ្រូពេទ្យសញ្ជាតិបារាំងដែលភាគច្រើនជាអ្នកជំនាញខាងស្បែក និងមានជំនួយពីឪសថការី និងសមាគមមនុស្សធម៌ផ្សេងៗទៀតជាច្រើន។ កម្មវត្ថុគឺ៖ ប្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ប្រជាជនក្នុងតំបន់ គណនាធនធាន និងសំភារៈបន្ទាប់បន្សំផ្សេងៗទៀត។ សកម្មភាពទាំងអស់នេះសរអោយឃើញពីស្មារតីដែលបានជំរុញមន្ទីរពិសោធន៍BIODERMA ពីមួយថ្ងៃទៅមួយថ្ងៃទៀត និងបង្ហាញពីតម្លៃនៃមនុស្សជាតិយ៉ាងជ្រៀលជ្រៅ ដែលមន្ទីរពិសោធន៍នេះបានការពារ ដោយរួមមាន៖ ភាពសប្បុរសធម៌ សាមគ្គីភាព និងការចែករំលែក។
2011, ការវិវត្តន៍ទៅមុខនៃវិស័យថែរក្សាស្បែក ដោយមូលនិធិរបស់BIODERMA
ដោយបង្កើតឡើងនៅក្នុងឆ្នាំ2011 មូលនិធិBIODERMA ដោយមានការឧបត្ថម្ភពីមូលនិធីបារាំង (the Fondation de France) មានយុទ្ធនាការដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍន៍បច្ចេទេសថែរក្សាស្បែកនៅជុំវិញពិភពលោក។ វាតំណាងអោយចំនុចខ្ពស់បំផុតនៃម៉ាកផលិតផលមួយ ដែលតែងតែពឹងផ្អែកលើអ្នកជំនាញខាងស្បែកដើម្បីឈានទៅមុខទៀត។ ដោយស្ថិតក្នុងវដ្តនៃដំណើរការទាំងមូល មូលនិធិBIODERMA បានចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយពីចំណេះដឹងផ្នែកស្បែកដល់ក្រុមគ្រូពេទ្យ ទៅជុំវិញពិភពលោក និងបានឈានមុខលើការសិក្សាស្រាវជ្រាវផ្នែកជីវសាស្ត្រជាមូលដ្ឋានគ្រឹះ តាមរយៈនិតិវិធីដែលប្រកបដោយក្រមសីលធម៌ និងការចូលរួមចំណែកក្នុងសង្គម។ ការជួបពិភាក្សាគ្នាលើបញ្ហាស្បែក (និម្មិតរូបនៃការប្តេជ្ញាចិត្តរបស់មូលនិធិBIODERMA ចំពោះការថែរក្សាស្បែក) ជាកន្លែងជួបប្រជុំគ្នាដែលមានតែមួយគត់ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ រវៀងអ្នកជំនាញកំពូលៗ មកពីគ្រប់ទ្វីបទាំងអស់ ដើម្បីចូលរួមចែកចាយកបទពិសោធន៍នៃការអនុវត្តន៍ដ៏អស្ចារ្យរបស់ខ្លួន។