Allez au contenu Allez à la navigation

BIODERMA - ការងារ - ការរើសបុគ្គលិក និងការដាក់ពាក្យធ្វើការ

ក្រុមការងាររបស់Bioderma

ជាជាងរើសយកបុគ្គលិកដែលមានប្រវត្តរូបស្តង់ដា BIODERMAចង់បាន់ជាងនូវអ្នកដែលមានគំនិតច្នៃប្រឌិត ដែលជារឿងសមហេតុសមផល នៅពេលដែលការគិតដោយឯករាជ្យជាតម្លៃដ៏សំខាន់បំផុត។ នៅBIODERMAនេះ​ សេចក្តីក្លាហាន និងភាពដើម ត្រូវតែដើរទៅទន្ទឹមនឹងភាពស្ទាត់ជំនាញ។ ហើយលើសពីអ្វីៗផ្សេងទៀត ក្រុមការងាររបស់BIODERMA បានចែករំលែកតម្លៃ និងក្រមសីលធម៌របស់មនុស្សជាតិ ដែលជាកំលាំងរបស់ក្រុមហ៊ុនក្នុងការប្តេជ្ញាចិត្តក្នុងវិស័យថែទាំសុខភាព។ 

  • ក្រុមការងាររបស់BIODERMA

    BIODERMAមានបុគ្គលិកប្រមាណជា1000នាក់ នៅក្នុង70ប្រទេស ដែលនៅក្នុងនោះ នៅក្នុងប្រទេសបារាំងមានបុគ្គលិក250នាក់។ បុគ្គលិកមានអាយុជាមធ្យម35ឆ្នាំ ហើយមន្ទីរពិសោធន៍នេះបានផ្តល់នូវឪកាសរៀនសូត្រជាច្រើនដល់បុគ្គលិក ដែលបានកាត់បន្ថយនូវគំលាតរវាងទីស្នាក់ការកណ្តាល និងនៅតាមទីតាំងឈរជើង និងរវាងប្រទេសបារាំង និងប្រទេសផ្សេងៗទៀត។ ជាមួយនឹងភាពចង់ចេះចង់ដឹង និងភាពរំភើបរីករាយ BIODERMAជាក្រុមហ៊ុនមួយដែលដាំដុះនូវដួងព្រលឹងសហគ្រិនភាព។

     
  • ធុរកិច្ចរបស់ពួកយើង

    ជាដំបូង មន្ទីរពិសោធន៍នេះស្តាប់អ្នកជំនាញខាងស្បែក អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅជុំវិញពិភពលោក ឪសថការី និងអ្នកជំងឺដែលរងផលប៉ះពាល់ដោយលក្ខខណ្ឌស្បែកផ្សេងៗ។ បន្ទាប់មក មន្ទីរពិសោធន៍នេះសិក្សាពីដំណើរការជីវសាស្ត្រ ដែលជាក់លាក់ចំពោះស្បែករបស់មនុស្ស វិភាគប្រតិកម្មរបស់វា និងស្វែងយល់ពីមូលហេតុនៃបញ្ហា។ បន្ទាប់មកទៀត មន្ទីរពិសោធន៍នេះលើកឡើងពីដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលលក្ខខណ្ឌស្បែក ដោយតែងតែគោរពតាមជីវសាស្ត្រធម្មជាតិរបស់ស្បែក។ ចុងក្រោយ មន្ទីរពិសោធន័នេះ ដាក់ដំណោះស្រាយដែលបានលើកឡើងនេះ​ អោយទៅអ្នកជំនាញផ្នែកស្បែកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការព្យាបាល មុនពេលចេញលក់ផលិតផល។

    នេះជាតួនាទីនៃផ្នែកផលិត ផ្នែកគ្រប់គ្រងស្តុក ផ្នែកទីផ្សា ផ្នែកទំនាក់ទំនង និងក្រុមការងារទាំងអស់ដែលគាំទ្រការច្នៃប្រឌិត និងធានានូវភាពជោគជ័យរបស់ពួកគេ។

  • ការងារនៅBioderma

    BIODERMAតែងតែស្វែងរកបុគ្គលដែលមានទេពកោសល្យ! ពួកយើងរើសបុគ្គលិកដែលមានលក្ខណៈសម្បត្តិខ្លាំង និងមានលក្ខណៈមួយរួមគ្នាគឺ៖ ពួកគេមានឆន្ទះចង់ទទួលបានបទពិសោធន៍ពីម៉ាកផលិតផលនេះជារៀងរាល់ថ្ងៃ ចង់រួមចំណែកក្នុងប្រវត្តិសាស្ត្ររបស់ម៉ាកផលិតផលនេះ និងចង់ក្លាយជាផ្នែកមួយនៃដំណើរផ្សងព្រេង​ដែលប្រកបដោយភាពរំភើបរីករាយ តែត្រូវការការខិតខំប្រឹងប្រែងខ្លាំង។

    នៅឯBIODERMAនេះ ពួកយើងទាំងអស់គ្នាការពារនូវប្រវត្តិសាស្ត្រនេះ ដោយសារតែពួកយើងមានមហិច្ចតារួមគ្នា។ ដើម្បីស្វែងយល់បន្ថែមទៀតពីឱកាសការងារដែលផ្តល់ដោយរចនាសម្ព័ន្ធផ្សេងៗរបស់ពួកយើង នៅក្នុងប្រទេសបារាំង និងនៅក្រៅប្រទេស សូមទំនាក់ទំនងមកកាន់ពួកយើង!

    ដាក់ពាក្យបម្រើការងារ
កំពូលនៃទំព័រ