អ្នកនៅទីនេះ

ជីវសាស្ត្រក្នុងសេវាកម្មថែរក្សាស្បែក
ដោយជាបេះដូងនៃយុទ្ធសាស្ត្ររបស់មន្ទីរពិសោធន៍BIODERMA ការស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រើប្រាស់ការខិតខំប្រឹងប្រែងទាំងស្រុងដើម្បីបន្តនាំមុខគេលើចំណេះដឹងវិទ្យាសាស្ត្រក្នុងវិស័យជីវសាស្ត្រ និងស្បែក។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំជាមួយនឹងអ្នកជំនាញវេជ្ជសាស្ត្រអន្តរជាតិ BIODERMA បានក្លាយជាអ្នកតួអង្គយ៉ាងសំខាន់ និងបានចូលរួមក្នុងការសម្រេចចិត្តក្នុងការអនុវត្តន៍របកគំហើញថ្មីៗ សម្រាប់ការព្យាបាលជំងឺស្បែក។ មន្ទីរពិសោធន៍នេះបានសហការជាមួយនឹងអ្នកស្រាវជ្រាវ និងគ្រូពេទ្យ នៅក្នុងដំណាក់កាលអភិវឌ្ឍផលិតផល។
តែងតែឈ្មោះទៅមុខក្នុងវិស័យជីវសាស្ត្រ
បេសកកម្មរបស់BIODERMA តែងតែផ្តោតលើការយល់ដឹងកាន់តែស៊ីជម្រៅពីស្បែក និងជាពិសេសពីរបៀបដែលស្បែកមានសុខភាពល្អដំណើរការ ដើម្បីដឹងពីវិធីធ្វើអោយស្បែកមានតុល្យភាពឡើងវិញនៅពេលដែលវាដំណើរការមិនប្រក្រតី។ តាមពិតទៅ ជំនាញពិតខាងផ្នែកជីវសាស្ត្ររបស់ស្បែកពិតជាចាំបាច់ដើម្បីស្វែងយល់ពីមូលហេតុ មុនពេលព្យាបាលផលវិបាកផ្សេងៗ។ ដោយដើរបញ្ច្រាស់ពីអ្វីដែលគេនិយមធ្វើ ក្រុមBIODERMA បានធ្វើការយ៉ាងជិតស្និតជាមួយនឹងអ្នកវិទ្យាសាស្ត្រ និងអ្នកពិសោធន៍ជាតិ និងអន្តរជាតិ ដែលមានជំនាញខ្ពស់ៗខាងផ្នែកជីវសាស្ត្រស្បែក។ ដំណើរការទៅមុខក្នុងការស្រាវជ្រាវចំបងៗ បានផ្តល់នូវគន្លឹះជាច្រើនដើម្បីយល់ដឹងពីមូលហេតុដែលធ្វើអោយស្បែកបាត់តុល្យភាព និងបានបើកផ្លូលដល់ការច្នៃប្រឌិតថ្មីៗក្នុងវិស័យថែរក្សាស្បែក។
សម្រេចបានតាមការរំពឹងទុកក្នុងវិស័យថែរក្សាស្បែក
កាលពីមុន BIODERMA តែងតែពឹងផ្អែកលើការស្រាវជ្រាវគ្លីនិកដើម្បីអភិវឌ្ឍការច្នៃប្រឌិតផលិតផលថ្មីៗ ហើយមន្ទីរពិសោធន៍នេះនៅតែដើរតាមលំនាំនេះរហូតមកដល់សព្វថ្ងៃ។ ជាប្រភពព័ត៌មានដ៏សំខាន់ អ្នកជំនាញផ្នែកស្បែកបានស្រាវជ្រាវបន្តពីBIODERMA ដោយកំណត់បាននូវបញ្ហារបស់ស្បែក ដែលចាំបាច់ត្រូវការ ការឆ្លើយតបថ្មីមួយ។ បន្ទាប់មក ដៃគូសហការបានបន្ត នៅក្នុងដំណាក់កាលអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបញ្ជាក់ពីសុវត្ថភាព និងប្រសិទ្ធភាពនៃផលិតផលថ្មីនេះ។ ការធ្វើតេស្តសាកល្បងតាមមន្ទីរពេទ្យបានគិតគូរគ្រប់ជ្រុងទាំងអស់ ចាប់តាំងពីភាពស៊ាំ រហូតដល់ការផលិតដ៏សមស្របបំផុត។ ជារៀយៗ មន្ទីរពិសោធន៍BIODERMAបានបោះពុម្ភផ្សាយការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងគ្លីនិក ជាមួយនឹងមន្ទីរពិសោធន៍អន្តរជាតិធំៗផ្សេងទៀត។
ប៉ាតង់យោង
ការឈានមុខក្នុងចំណេះដឹងផ្នែកជីវសាស្ត្រស្បែក បាននាំផ្លូវដល់ការងារស្រាវជ្រាវរបស់ក្រុមមន្ទីរពិសោធន៍ និងបានផ្តល់កំណើតដល់ប៉ាតង់ផលិតផលរបស់ BIODERMA។ ភាពច្បាស់លាស់នៃសមត្តភាពច្នៃប្រឌិតរបស់មន្ទីរពិសោធន៍បានផ្តល់នូវដំណោះស្រាយយ៉ាងជាក់លាក់ និងមានប្រសិទ្ធភាពចំពោះបញ្ហាស្បែកផ្សេងៗ។ ប៉ាតង់របស់BIODERMA មិននៅនឹងមួយកន្លែងនោះទេ៖ វាតែងតែផ្លាស់ប្តូរជាប្រចាំដើម្បីតាមអោយទាន់នូវរបកគំហើញថ្មីៗ ក្នុងវិស័យជីវសាស្ត្រស្បែក ហេតុដូច្នេះហើយវាបានបំពេញតម្រូវការនៃអ្្នកជំនាញថែរក្សាស្បែក និងការរំពឹងទុករបស់អ្នកជំងឺរបស់ពួកគេ។
ការច្នៃប្រឌិតចំបងៗរបស់ Bioderma
1977: Nodé - Non-detergenceជាលើកដំបូងបំផុតដែលសាប៊ូកក់សក់អាចគោរពបាននូវតុល្យភាពនៃសរីរសាស្ត្ររបស់ឬសសក់ និងបានថែរក្សាចរឹកលក្ខណៈជីវាសាស្ត្ររបស់ស្រទាប់ ហៃដ្រូលីពីត (hydrolipid) របស់សក់។ ជាលទ្ធផល សក់ត្រូវបានសម្អាត និងការពារ ហើយនិងមិនប៉ះពាល់ដល់លលាដ៏ក្បាល។
1991: Sensibio H2O - Micellar water
នេះជាទឹកលាងមុខលេខមួយ និងមានតែមួយប៉ុន្នោះដែលសមស្របខាងជីវសាស្ត្របំផុតសម្រាប់ស្បែក៖ ជាតិអាស៊ីតខ្លាញ់អេស្ទើ (fatty acid esters)របស់វា ដែលជាធាតុផ្សំនៃទឹកmicelles គឺមានភាពប្រហាក់ប្រហែលទៅនឹង phospholipids របស់ភ្នាសកោសិកាស្បែក ហើយជាធម្មជាតិវាជួយផលិតឡើងវិញនូវស្រទាប់hydrolipidic របស់ស្បែក ដែលធានាថាគ្មានប្រតិកម្មចំពោះស្បែក និងមានផាសុខភាព សម្រាប់លាងជម្រះម្ស៉ៅផាត់មុខយ៉ាងមានប្រសិទ្ធភាព។
2002: Photoderm – Cellular BioprotectionTM
Photoderm: ជាផលិតផលការពារស្បែកពីពន្លឺព្រះអាទិត្យលេខមួយដោយរួមមានសារធាតុការពារកម្មរស្មី UVA-UVB ដ៏ល្អបំផុតជាមួយនឹងការការពារកោសិកា ដែលរក្សារចនាសម្ព័ន្ធជីវសាស្ត្រដែលទទួលខុសត្រូវសម្រាប់ប្រព័ន្ធភាពស៊ំារបស់ស្បែក និងពង្រឹងប្រព័ន្ធការពារធម្មជាតិរបស់ស្បែក។
2004: Sebium AKN – The FluidactivTM complex
ក្នុងគោលបំនងសម្រាប់ស្បែកដែលងាយនឹងកើតមុន ប៉ាតង់FluidactivTM ត្រូវនឹងមូលហេតុចំបងមួយក្នុងចំនោមមូលហេតុចំបងៗផ្សេងទៀតនាំអោយកើតមុន៖ ធ្វើអោយក្រពេញញឺសក្រាស់។ ផលិតផលFluidactivនេះ បានចុះប៉ាតង់ជាផលិតផលជីវសាស្ត្រដែលកម្រិតការឡើងក្រាស់នៃក្រពេញញឺស និងបានចុះបញ្ជីពីគុណភាពរបស់វា រួមមានការការពារការកើតនូវកន្ទួលក្រហម មុនខ្មៅ និងអាចម៌រុយ។
2005: Hydrabio – AquageniumTM
ប៉ាតង់នេះជំរុញសមត្ថភាពបង្កើតសំនើមរបស់ស្បែក ដោយជំរុញសំយោកកម្មនៃសមាសភាគធម្មជាតិពីរយ៉ាងដែលមាននៅក្នុងស្បែក និងមានប្រយោជន៍សម្រាប់វដ្តនៃទឹក៖ aquaporins បណ្តាញទឹកអន្តរកោសិកា (intercellular water channels) និងលីពីត ដើម្បីបង្កើតឡើងវិញនូវរបាំការពារស្បែក។
2007: Atoderm PP - EcodefensineTM
ក្នុងគោលបំណងសម្រាប់ស្បែកស្ងួតខ្លាំង រហូតដល់ស្បែកងាយនឹងប្រតិកម្ម ប៉ាតង់ផលិតផលEcodefensineTM ជួយជំរុញសំយោកកម្មនៃpeptidesប្រឆាំងនឹងមីគ្រុប ដែលផលិតដោយស្បែក និងជួយជំរុញការកកើតឡើងវិញនៃបាតេរី ដែលទទួលខុសត្រូវក្នុងការកកើតនូវជំងឺ atopy។
2010: Matricium - ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ការកកើតឡើងវិញនូវជាលិកា
Matricium ជាប៉ាតង់ដែលទទួលស្គាល់ទូទាំងពិភពលោក និងជាការច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រដ៏ល្បីល្បាញសម្រាប់សុខភាពស្បែក។ ឧបករណ៍វេជ្ជសាស្ត្រMATRICIUMនេះជួយបង្កើតឡើងវិញនូវបរិយាកាសbiomimetic micro-environment បាន100% ដែលជួយផ្គត់ផ្គង់ធាតុចាំបាច់សម្រាប់ជំរុញការកកើតឡើងវិញនូវកោសិកា និងជាលិកាថ្មីៗ។