Allez au contenu Allez à la navigation

  • ជីវសាស្ត្រ និង ស្បែក

    BIODERMA, មន្ទីរពិសោធន៍ស្បែក

     

    ដោយជាក្រុមហ៊ុននាំមុខគេចាប់តាំងពីឆ្នាំ១៩៧០មក BIODERMAបានទទួលនូវបទពិសោធន៍គ្មានពីរ ដោយបាននាំយកនូវបច្ចេកទេសជីវសាស្ត្រមកប្រើប្រាស់នៅក្នុងសេវាថែទាំស្បែក។ វិធីសាស្ត្រដោយប្រើវិទ្យាសាស្ត្របែបនេះពឹងផ្អែកជាចំបងលើចំណេះដឹងផ្នែកស្បែក និងយន្តការជីវសាស្ត្ររបស់ស្បែកដើម្បីបង្កើតចេញជាផលិតផល ដែលជំរុញដោយចំណេះដឹងទាំងនោះ។

  • ម៉ូដែលរបស់ពួកយើង

    ម៉ូដែលតូល: ស្បែកដែលមានសុខភាពល្អ

    រាល់ការស្រាវជ្រាវទាំងអស់របស់ BIODERMA គឺធ្វើឡើងនៅជុំវិញការសិក្សាពីស្បេែកដែលមានសុខភាពល្អ ពីកោសិការរបស់ស្បែក និងភាពអតុល្យភាពរបស់វា។ ស្បែកមានភាសាផ្ទាល់ខ្លួនរបស់វា ហើយBIODERMAព្យាយាមដោយពុំនឿយហត់ដើម្បីស្វែងយល់់ពីភាសារបស់ស្បែកនេះ។ វាងាយរងនូវការផ្លាស់ប្តូរ និងរងនូវផលបះពាល់ពី​បរិស្ថាននូវជុំវិញ។ ហេតុដូច្នេះហើយ ជំងឺ ការព្យាបាលដោយវេជ្ជសាស្ត្រ កត្តាអាយុ និងកត្តាផ្សេងៗទៀតអាចធ្វើអោយប៉ះពាល់ដល់តុល្យភាពរបស់ស្បែក និងបណ្តាលអោយវាដំណើរការខុសប្រក្រតី។ វិធីសាស្ត្ររបស់​ BIODERMA រួមមានការប្រើប្រាស់ឡើងវិញនូវធនធានដែលមានស្រា​ប់របស់ស្បែកដើម្បីជួយទប់ទល់ និងធ្វើអោយស្បែក​ដំណើរការជាប្រក្រតីឡើងវិញ ដែលដំណើរការទាំងនោះមាននៅក្នុងស្បែកដែលមានសុខភាពល្អ។

  • ទស្សនៈរបស់ពួកយើង

    ទស្សនៈដែលមានតែមួយគត់គឺ​ជីវសាស្ត្រ

    ដោយផ្អែលលើលក្ខខណ្ឌរបស់ស្បែក ផលិតផលរបស់BIODERMA បានធ្វើតាមលំនាំយន្តការជីវសាស្ត្ររបស់ស្បែកដែលមានពីធម្មជាតិ តាមរយៈសមាសភាគ និងតាមរយៈរបៀបដែលស្បែកដំណើរការ។ ដើម្បីបង្កើតបាននូវផលិតផលទាំងនេះ BIODERMA បានសំរាំងយកនូវគ្រឿងផ្សំល្អៗ ដោយប្រើប្រាស់នូវម៉ូលេគុលដែលគេប្រទះឃើញ​នៅក្នុងស្បែកធម្មជាតិ ដើម្បីអោយផលិតផលស៊ាំនឹងស្បែកបានល្អ។ ដោយផ្អែកលើភាពមិនប្រក្រតីរបស់ស្បែក ផលិតផលBIODERMA ព្យាយាមរក្សា ធ្វើអោយសកម្មឡើងវិញ ឬក៏ធ្វើអោយដំណើរការរបស់ស្បែកត្រឡប់មករកភាពប្រក្រតីឡើងវិញ។

  • បេសកកម្មរបស់ពួកយើង

    តម្រូវការចាំបាច់ដាច់ខាតបំផុតនោះគឺ សុវត្ថភាពស្បែក

    BIODERMA តែងតែព្យាយាមផលិតផលិតផលដែលមានទាំងប្រសិទ្ធភាពខ្ពស់ និងស៊ាំនឹងស្បេែកបានល្អ សម្រាប់ប្រភេទ និងលក្ខខណ្ឌរបស់ស្បែកនីមួយៗ។ ដើម្បីធានានូវសុវត្ថភាពខ្ពស់របស់ស្បែក ផលិតផលរបស់ BIODERMA មានគ្រឿងផ្សំដែលមានចំនួនកំណត់យ៉ាងជាក់លាក់ និងកម្រិតគ្រឿងផ្សំសមស្រប។ ដោយបានទទួលនូវអនុសាសន៍ជាមុនពីអជ្ញាធរសុខភាព BIODERMA មានទំនោរដកចេញនូវរាល់ផលិតផលថែរក្សាស្បែកដែលមានប្រភពមិនច្បាស់លាស់។ ការផ្តេជ្ញាចិត្តទាំងនេះស្ថែងអោយឃើញនៅក្នុងបញ្ញត្តិការផលិតផលិតផលដែលត្រូវបានអនុវត្តនៅគ្រប់ការអភិវឌ្ឍផលិតផលទាំងអស់ និងបានដាក់អោយប្រើប្រាស់នៅក្នុុងវិធីសាស្ត្រវិទ្យាសាស្ត្រ។ វិធីសាស្ត្រដែល​មិនអាចល្មើសបាននេះ បានពន្យល់ពីមូលហេតុដែលធ្វើអោយផលិតផលរបស់ BIODERMA  ជួយបង្កើនភាពស៊ាំរបស់ស្បែក និងការពារកុំអោយស្បែកឆាប់មានប្រតិកម្ម។ នេះជាមូលហេតុដែលធ្វើអោយពួកគេទទួលបាននូវផលប្រយោជន៍ទាំងអស់ពី DAF (ការផលិតផលិតផលដ៏ទំនើបដើម្បីថែរក្សាស្បែក) ដែលចុះប៉ាតង់ជាផលិតផល​ធម្មជាតិ។

  • បទបញ្ញត្តិរបស់ BIODERMA

    បទបញ្ញត្តិរបស់BIODERMA មាន៨មាត្រាធំៗ

    1. ប៉ាតង់ជីវសាស្ត្រ

    គ្រប់ផលិតផលទាំងអស់របស់BIODERMAត្រូវបានបង្កើតឡើងដោយក្រុមអ្នកជីវវិទ្យា​ និងអ្នកជំនាញខាងស្បែក។ ពួកគេពឹងផ្អែកលើ របៀបសកម្មភាពផ្នែកជីវសាស្ត្រ ដែលធ្វើសកម្មភាពលើផលវិបាកនៃលក្ខខណ្ឌស្បែក ដើម្បីកែសម្រួលវាសម្រាប់រយៈពេលយូរអង្វែង។

    2. ភាពស៊ាំរបស់ស្បែក

    រូបមន្តរបស់ BIODERMA ជួយបង្កើនភាពស៊ាំរបស់ស្បែក និងធ្វើអោយស្បែកធន់នឹងបរិយាកាសខាងក្រៅ តាមរយៈការផលិតប៉ាតង់ដែលមានតែមួយគត់គឺ D.A.F​(ការបង្កើតផលិតផលដ៏ទំនើបដើម្បីថែរក្សាស្បែក)។

    3. សុវត្ថភាពស្បែក

    ច្បាប់៣ប្រការសម្រាប់ប្រសិទ្ធភាពខ្ពស់ និងមានភាពស៊ាំខ្ពស់៖

    • ប្រើប្រាស់តែគ្រឿងផ្សំដែលចាំបាច់តែប៉ុន្នោះ
    • ជ្រើសរើសយកបរិមាណសមស្រប នៃគ្រឿងផ្សំសុទ្ធល្អ
    • ជ្រើសយកម៉ូលេគុលដែលអាចរកឃើញនៅក្នុងស្បែក។ 

    4. ធាតុផ្សំដែលទទួលស្គាល់ដោយវិទ្យាសាស្ត្រ

    ធាតុផ្សំ និងសមាសភាគដែលប្រើប្រាស់ដោយ BIODERMA គឺស្របទៅនឹងលក្ខខណ្ឌជាមូលដ្ឋានចំនួន២យ៉ាង៖ ប្រសិទ្ធភាពជីវសាស្ត្រ និងសុវត្ថភាពស្បែក

    5. គោលការណ៍បម្រុងប្រយ័ត្ន

    BIODERMA មានទំនោរមិនប្រើប្រាស់ផលិតផល និងធាតុផ្សំថែរក្សាស្បែកដែលមានប្រភពមិនច្បាស់លាស់ដូចជា parabens phthalates formol និង formaldehyde ជាដើម។

    6. ការសាកល្បងសុវត្ថភាព និងប្រសិទ្ធភាព

    រាល់ផលិតផលរបស់BIODERMA គោរពទៅតាមអនុសាសន៍ដ៏ត្រឹមត្រូវស្ទើតែទាំងអស់ ដែលណែនាំដោយអជ្ញាធរសុខភាព និងក្រុមហ៊ុននាំមុខគេផ្នែកថែរក្សាស្បែក។

    7. ការធ្វើតេស្តដោយមន្ទីរវេជ្ជសាស្ត្រ

    គ្រប់ផលិតផលទាំងអស់របស់BIODERMA គឺត្រូវបានសិក្សានៅក្នុងមន្ទីរពិសោធន៍ដោយមានការត្រួតពិនិត្យពីអ្នកជំនាញខាងស្បែក អ្នកជំនាញខាងរោគប្រតិកម្មស្បែក និងអ្នកជំនាញខាងជាតិពុល។ បន្ទាប់មកការសិក្សាទាំងនេះនឹងត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ។

    8. អាចតាមដាមបានទាំងស្រុង

    BIODERMA ប្តេជ្ញាគ្រប់គ្រងប្រភព និងធានាថារាល់សមាសភាគ និងផលិតផលទាំងអស់អាចតាមដានស្វែងរកពីប្រវត្តរបស់ពួកវាបាន តាមរយៈការគោរពតាមស្តង់ដា នៅក្នុងឧស្សាហកម្មថែរក្សាសម្ពស្ស។