អ្នកនៅទីនេះ

Sensibio
Eau dermatologique
ទឹកថែរក្សាស្បែក ដែលជួយអោយស្បែកមានផាសុខភាព សម្រាប់ស្បែកមានប្រតិកម្មកម្រិតខ្ពស់
- ស្បែកដែលងាយនឹងប្រតិកម្ម រហូតដល់ស្បែកដែលគ្មានភាពស៊ាំ
- បំបាត់អារម្មណ៍ក្តៅ រមាស់
- មានប្រសិទ្ធភាពជួយអោយមានអារម្មណ៍ស្រស់ថ្លា និងផាសុខភាព
- ប្រើជាមួយនឹងផ្សៅផាត់មុខ
- សម្អាតម្សៅផាត់មុខដែលលើសចេញ
- ធានានូវភាពស៊ាំខ្ពស់
ផលិតផល + :
- ដោយសារតែរូបមន្តisotonic ស្បែកអាចទុកអោយស្ងួតដោយខ្យល់អាកាសខាងក្រៅ ដោយពុំចាំបាច់ជូតចេញ។
- រូបមន្តគ្មានថែមក្លិនប្រអូប
- គ្មានសារធាតុរក្សាទុកបានយូរ
- ស្ព្រាយចំនុះ 150មីលីលីត្រ
លក្ខណៈជីវសាស្ត្រ នៃសកម្មភាព
- ទឹកថែរក្សាស្បែកSensibio ត្រូវបានផលិតឡើងតាមរយៈការស្រាវជ្រាវស្បែករបស់មន្ទីពិសោធន៍ BIODERMA។ ដោយសារតែតុល្យភាពយ៉ាងល្អរវាងអំបិលរ៉ែ និងសារធាតុoligo ទឹកថែរក្សាស្បែកSensibio គោរពតាមលក្ខណៈរូបសាស្ត្រ និងជីវាសាស្ត្ររបស់ស្បែក ហេតុដូច្នេះហើយវាត្រូវនឹងស្បែកដែលងាយនឹងប្រតិកម្ម ដើម្បីប្រយុទ្ធនឹងសញ្ញាប្រតិកម្មផ្សេងៗ (ការព្យាបាលស្បែក ដកសក់ រមាស់បន្ទាប់ពីកោររោម រលាកដោយសារកម្តៅ ជាដើម) និងប្រយុទ្ធប្រឆាំងនឹងអារម្មណ៍គ្មានផាសុខភាពដោយសារស្បែក។
- សមាសធាតុដែលមានតែមួតគត់ និងបានចុះបញ្ជីក្រោមប៉ាតង់D.A.F. (ការផលិតផលិតផលថែរក្សាស្បែកឈានមុខ) ជួយបង្កើនកម្រិតភាពស៊ាំរបស់ស្បែក នៅពេលដែលមានកត្តាមិនអំនោយផលពីខាងក្រៅ។
- ភ្នាក់ងារបំបាត់ភាពគ្មានផាសុខភាពរបស់ស្បែក (mannitol, សង្កសី) ជួយដល់ស្បែកបានភ្លាមៗ និងយូរអង្វែង។ ស្បែកមានផាសុខភាព និងមានការការពារពីពន្លឺព្រះអាទិត្យ។
ការណែនាំពី របៀបប្រើប្រាស់
ជាច្រើនដងក្នុងមួយថ្ងៃ - 7ថ្ងៃក្នុងមួយសប្តាហ៍
- បាញ់តំណត់ទឹកល្អិតៗលើស្បែករបស់អ្នក ជារឿយៗតាមដែលអ្នកត្រូវការ
Ingredients - INCI
AQUA/WATER/EAU, ZINC SULFATE, MANNITOL, XYLITOL, RHAMNOSE, FRUCTOOLIGOSACCHARIDES, POTASSIUM PHOSPHATE, MAGNESIUM SULFATE, SODIUM CITRATE, CALCIUM CHLORIDE, SODIUM BICARBONATE, SODIUM CHLORIDE, CITRIC ACID, DISODIUM PHOSPHATE, POTASSIUM CHLORIDE, NITROGEN. [BI 472]